ក្តៅៗ! គ្រូបង្រៀនផ្នែកតូរ្យតន្រ្តី ផុន រ៉ាវុធ នៅសាលាមធ្យមវិចិត្រសិល្បៈទទួលមរណៈភាពហើយ

បើយោងតាមប្រភពពីហ្វេសប៊ុកផេក សាលាមធ្យមវិចិត្រសិល្បៈ បានសរសេរបង្ហោះថា៖ ដំណឹងមរណភាពលោកគ្រូ ផុន រ៉ាវុធ គ្រូបង្រៀនផ្នែកតូរ្យតន្រ្តី នៅសាលាមធ្យមវិចិត្រសិល្បៈ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ នៅវេលាម៉ោង ៣នេះ។

សាលាមធ្យមវិចិត្រសិល្បៈ បានទទួលដំណឹងដ៏សែន​ក្រៀមក្រំ​ដោយ​លោកគ្រូ ផុន រ៉ាវុធ គ្រូបង្រៀនផ្នែក​តូរ្យតន្រ្តី ជំនាញ​ឧបករណ៍ខ្លុយ និង គែន នៅសាលាមធ្យម​វិចិត្រសិល្បៈ បានមរណភាព នៅថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នាវេលាម៉ោង ៣រសៀល ក្នុងជន្មាយុ៥៣ឆ្នាំ ដោយរោគាពាធ។ ដំណឹងនេះចាត់ទុកជាការអញ្ចើញឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សិល្បករ សិល្បការិនី ចូលរួមរំលែកទុក្ខ និងចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

សពលោកគ្រូ ផុន រ៉ាវុធ តម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទូរស័ព្ទទំនាក់ទំនង ០១៧៩៣១០៦៨/ ០៩៣២៨៧៩៩៦/០៩៩៥២៥៩០១៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង