រំភើបជំនួស! ក្រុមយុវជនរើសសម្រាមនៅបឹងត្របែក ទទួលបាន ១ម៉ឺនដុល្លារ ដើម្បី ………

មុននេះបន្តិច ហ្វេសប៊ុកផ្លូវការដែលមានឈ្មោះ “យុវជនសំរាម” បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងបំផុត ព្រោះមានបុរសអ្នកមានទ្រព្យម្នាក់ បានឧបត្ថម្ភ ដល់ក្រុមយុវជនសំរាមដល់ទៅ១មុឺនដុល្លារ (១០,០០០ម៉ឺនដុល្លារអាមេរិក) ដើម្បីឲ្យទៅដើរលេងនៅឯប្រទេសថៃ។

យុវជននោះក៏បានបង្ហោះថា៖ ដោយឃើញថាក្រុមយុវជនយើងទទួលរងនៅសម្ពាធជាច្រើន ក្នុងការងារប្រមូលសំរាមនៅក្នុងប្រឡាយលូបឹងត្របែក រហូតមកដល់ថ្ងៃនេះ ហ៊ា Meng Leang ក៏បានប្រគល់លុយជូន 10,000$(១មុឺនដុល្លា) ដើម្បីចាត់ចែងធ្វើលិខិតឆ្លងដែនដល់ក្រុមយុវជនយើងទាំងអស់គ្នា ដើម្បីទៅលេងប្រទេសថៃផង និងចុះទស្សនកិច្ចសិក្សាផង។ ក្នុងរយៈពេល ៧ថ្ងៃ។ ខ្ញុំនិង ក្រុមសូមអរគុណហ៊ាយ៉ាងជ្រាលជ្រៅ ដែលបានមើលឃើញដល់មនុស្សមួយក្រុមតូចនេះ ព្រមទាំងបារម្មណ៍ និង យកចិត្តទុកដាក់ជាពិសេស។ ជូនពរហ៊ារកទទួលទានមានបាន !សម្រេចរាល់គ្រប់ភារកិច្ច ! សូមឱ្យគ្រប់វត្ថុស័ក្កសិទ្ធិតាមថែរក្សាហ៊ា ព្រមទាំងក្រុមគ្រួសារ។ សូមអរគុណ

 

អត្ថបទដោយ៖ លោក ប៊ុត ហេង