ចង់ចូលរួមទេ? អភិបាលខេត្តព្រះសីហនុ ប្រកាសឱ្យមហាជនដើររើសសម្រាមនៅថ្ងៃទី ……..

កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានបង្ហោះសារ ដើម្បីទាក់ទាញមហាជនមកប្រមូល បោសសម្អាត កាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល។

ឯកឧត្តម គួច ចំរើន ក៏បានបង្ហោះសារថា៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់អង្គភាព ក្រុមហ៊ុនវិស័យឯកជន ព្រមទាំងសាធារណៈជន ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុអោយបានជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីព្រឹក រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំ “ យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង “ ដើម្បីប្រមូល បោសសម្អាតកាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់មេត្តាសហការអញ្ជើញចូលរួមអោយបានគ្រប់ៗគ្នាដើម្បីលើកកម្ពស់សោភ៌ណភាព អនាម័យ បរិស្ថាន និងកិត្យានុភាព។ ក្រុងព្រះសីហនុរបស់យើងអោយកាន់តែមានភាពស្រស់បំព្រងសាកសមជាទីក្រុងទេសចរណ៏ នៃព្រះរាជាណាចក្រកម្ពុជារបស់យើង ។

*** គោលដៅជួបជុំ :
– គោលដៅទី១ : ជួបជុំគ្នានៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះសម្តេចតេជោ)
– គោលដៅទី២ : ជួបជុំគ្នាក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ
– គោលដៅទី៣ : ជួបជុំគ្នានៅសួនមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្ត)
– គោលដៅទី៤ : ជួបជុំគ្នានៅសាលាបឋមសិក្សាឃ្លាំងលើ

ពត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុលេខ៖ 012 757593

សូមអរគុណ !!!

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង