លោកឧកញ៉ា​ ស៊ឹង​ សំអុល និងបក្ខពួកត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន ក្នុងករណី….

ប្រិយមិត្ដបានដឹងហើយថា កាលពីនៅថ្ងៃទី​០៩​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ ឧកញ៉ា​ ស៊ឹង​ សំអុល​ ដែលល្បីល្បាញខាងបំផ្លាញព្រៃឈេីនៅ​ខេត្ត​មណ្ឌល​គិរី​ គ្មាន​អ្នកណា​ហ៊ាន​ប៉ះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ​ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ឃាត់​ខ្លួន​រួមជាមួយកូនចៅចំនួន​ ៣​នាក់ផ្សេងទៀត​ ខេត្ត​មណ្ឌល​គិរី​។​

ជាក់ស្តែងបើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានប្រាប់ឱ្យដឹងថា៖

«នៅរសៀល​ថ្ងៃ​ទី​ ១១​ ខែ​កក្ដដា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​បញ្ជូនខ្លួន​ ឧកញ៉ា​ ស៊ឹង​ សំអុល​ និងបក្ខពួក៣នាក់​ ឡើងតុលាការខេត្តមណ្ឌលគិរី​ ក្រោយពីចាប់ខ្លួនរឿងបទល្មើសព្រៃឈើ​នៅភូមិ​ភាគឥសាន្ត»​“។

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ផែង វណ្ណៈ News