ស្វីតណាស់! សម្តេចតេជោ៖ ព្រឹកនេះធ្វើការនៅផ្ទះ រាសីឡើងដោយមានភរិយា..

មុននេះបន្តិចនាព្រឹកថ្ងៃ ទី ២២ ខែ កុម្ភះ ឆ្នំាំ២០១៩ ផេកហ្វេសប៊ុកសម្តេចតេជោបានបង្ហោះអារម្មណ៍ផ្ទាល់ខ្លួនរបស់សម្តេចឡើងស្វីតថា៖

«ព្រឹកនេះធ្វើការនៅផ្ទះ រាសីឡើងដោយប្រពន្ធចូលមកថតរូបជាមួយនៅក្នុងការិយាល័យតែម្តង។ សុំទោសពេលណាខ្ញុំពិនិត្យនិងចុះ ហត្ថលេខាលើឯកសារនៅផ្ទះខ្ញុំ តែងស្លៀកខោជើងខ្លីនិងអាវដៃខ្លី។ កូនៗចៅៗគេនៅផ្ទះរបស់គេនិងមានការងារដែលត្រូវធ្វើសម្រាប់ កូនៗ ឯចៅៗទៅសាលារៀន។ តានិងយាយនៅផ្ទះតែ២នាក់ពេល
ណាខ្ញុំចេញទៅធ្វើការយាយនៅ ផ្ទះម្នាក់ឯង។ពេលណាយាយចេញ ទៅធ្វើការខ្ញុំនៅផ្ទះម្នាក់ឯង។ពេល ចេញទៅធ្វើការទាំងអស់គ្នាផ្ទះនេះ អត់ម្ចាស់នៅទេ។
រាសីឡើងទាំងយាយទាំងតានៅ ផ្ទះទាំងអស់គ្នាហើយយាយមកថត រូបក្នុងការិយាល័យដែលខ្ញុំយករូប ថតនេះបង្ហោះfacebookមិនឱ្យ គាត់ដឹង»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង