បើមិនបានទៅប្រាកដជាស្តាយក្រោយ«ជីផាត»តំបន់ទេសចរណ៏ខេត្តកោះកុង…

“«ជីផាត» ជាតំបន់សហគមន៍អេកូទេសចរណ៍ដ៏ប្រណីតមួយស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានភាពទាក់ទាញភ្ញៀវទេសចររាប់រយនាក់នៅក្នុងមួយថ្ងៃៗ ឱ្យទៅលេងនៅទីនោះ។ អ្នកទេសចរទាំងអស់អាចធ្វើដំណើរទៅលេងកម្សាន្តនៅទីនោះបានដោយចេញដំណើរពីចំណុចអណ្តូងទឹកក្នុងស្រុកស្រែអំបិល កាត់តាមផ្លូវលំក្នុងព្រៃចម្ងាយប្រហែលជាង១៧គីឡូម៉ែត្រ ហើយវាត្រូវបានវាតម្លៃជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអារ៉ែង។

តំបន់អេកូទេសចរណ៍ជីផាត មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនដូចជា ផ្នូរបុរាណមានអាយុកាលប្រមាណ៥០០ឆ្នាំ ពាងបុរាណ មើលថ្ងៃលិចពីកំពូលភ្នំ លេងទឹកជ្រោះដ៏ស្រស់ស្អាត ចាក់បង្កងពេលរាត្រី មើលអំពិលបំពែក ជិះទូកកម្សាន្តតាមដៃសមុទ្រ មើលថ្ងៃរះ រូងប្រចៀវ អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃ ហើយក៏ជាដែនជម្រកសត្វព្រៃ និងព្រៃទឹកភ្លៀងដ៏ធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍៕”៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក