កក្រើក! ចាប់បានគ្រឿងញៀនជាង 16 តោនមានតម្លៃ 1 ពាន់លានដុល្លារ នៅឯ..

ភ្នាក់ងារប៉ូលិសសហព័ន្ធបានធ្វើការរឹបអូសគ្រឿងញៀនដ៏ធំមួយនៅសប្តាហ៍នេះដោយរឹបអូសថ្នាំញៀនកូកាអ៊ីនប្រហែល 16,5 តោនដែលបាន​រកឃើញនៅលើកប៉ាល់ដឹកទំនិញ Packer Avenue Marine Terminal Port នៅឯកំពង់ផែ Philadelphia ។ អ្នកអនុវត្តច្បាប់បាននិយាយថាគ្រឿងញៀនទាំងនេះមានតម្លៃប្រមាណជាង 1 ពាន់លានដុល្លារដែលជាការចាប់យកគ្រឿងញៀនដ៏ធំ​បំផុតនៅក្នុង​ប្រវត្តិសាស្រ្តនៃតបន់ខាងកើតនៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

យោងតាមកាសែត NBC 10 Philadelphia ភ្នាក់ងារប៉ូលិសបានរកឃើញការដឹកជញ្ជូនគ្រឿងញៀនដែលលាក់នៅក្នុងកុងតាន័រចំនួនប្រាំពីរនៅលើនាវា MSC Gayane ដែលជានាវាដែលពីមុនបានធ្វើដំណើរពីប្រទេសឈីលី ប៉ាណាម៉ា និងបាហាម៉ាស។ គ្រឿងញៀនទាំងនេះត្រូវបានគេគ្រោងនឹងដឹកទៅកាន់កំពង់ផែអឺរ៉ុបរួមទាំងឈប់ចតនៅប្រទេសបារាំងនិងហូឡង់បន្ទាប់ពីទីក្រុង Philadelphia ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sne9