កក្រើក! កីឡាករ Ronaldo និង Neymar ឡើងសៃវៀនវ៉ៃមួយស្មើ ដើម្បី ……… (វីដេអូ)

កំពូលកីឡាកបាល់ទាត់ Cristiano Ronaldo ជាកីឡាករឆ្នើម ដោយខ្លួនបានប្តូរទៅលេងនៅក្លឹប Juventus កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ហើយក៏ជាកីឡាកបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ផងដែរ។

រីឯកីឡាករបាល់ទាត់ Neymar វិញ កំពុងលេងឱ្យក្លឹប Paris ដោយបានផ្ទេរទៅទីនោះកាលពីឆ្នាំ២០១៧ ក្នុងតម្លៃថ្លៃកប់ពពករហូតដល់ខ្ទង់លានដុល្លារឯណោះ ខណៈរូបលោកក៏ជាកីឡាកបាល់ទាត់ជម្រើសជាតិប្រេស៊ីលផងដែរ។

ក្រៅតែពីរកចំណូលខ្ទង់លានដុល្លារពីពិភពបាល់ទាត់ ពួកគេទាំងពីរក៏រកចំណូលរាប់លានដុល្លារបន្ថែមទៀត ពីការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរតាមរយៈក្រុមហ៊ុនដ៏ល្បីល្បាញមួយចំនួនផងដែរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ កំពូលកីឡាករ Ronaldo និង Neymar បានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មអំពីផលិតផល របស់ក្រុមហ៊ុនទូរគមនាគមន៍ MEO ដោយពួកគេត្រូវប្រឈមមុខគ្នាក្នុងសៃវៀនផងដែរ។

ការប្រគួតនោះមើលទៅគួរឱ្យអស់សំណើចខ្លាំង និងគួរឱ្យមានការភ្ញាក់ផ្អើល ព្រោះមិនមាននរណាម្នាក់នឹកស្មានដល់ ថា Ronaldo និង Neymar ត្រូវវាយគ្នានៅលើសង្វៀន ប៉ុន្ដែគ្រប់យ៉ាងគ្រាន់តែជាការរៀបចំប៉ុណ្ណោះ ដើម្បីអោយមានភាពសប្បាយរីករាយប៉ុណ្ណោះ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង