រន្ធត់ចិត្ត! និស្សិតម្នាក់ ទទួលមរណៈភាពទាំងវ័យក្មេង ដោយសារជំងឺគ្រុនឈាមធ្ងន់ធ្ងរ

តំណាងយុវនិស្សិតស្រុកអូរជ្រៅ ប្រចាំរាជធានីភ្នំពេញ សូមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ដល់ក្រុមគ្រួសារសពនិស្សិត ភូ ឡុងស្រេង បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំថាប្អូនប្រុសបានទទួលមរណៈភាពកាលពីវេលាម៉ោង​ 8:30​ ព្រឹក​ ថ្ងៃ​សៅរ៍​ ទី១៣​ខែកក្កដា ឆ្នាំ២០១៩ ដោយជំងឺគ្រុនឈាមធ្ងន់ធ្ងរ។

ការបាត់បង់និស្សិត ភូ ឡុងស្រេង គឺជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ខេត្តបន្ទាយមានជ័យ ដែលបានព្យាយាមប្រឹងប្រែងរៀនសូត្រកន្លងមករហូតបានបន្តការសិក្សានៅក្នុងរាជធានីភ្នំពេញ។

តំណាងយុវនិស្សិតស្រុកអូរជ្រៅ ប្រចាំរាជធានីភ្នំពេញ សូមសម្តែងនូវការសោកស្តាយជាពន្លឹកចំពោះមរណភាពនិស្សិត ភូ ឡុងស្រេង និងសូមចូលរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក​យុវនិស្សិត ស្រុកអូរជ្រៅ