ស្ងាត់ៗ! ប្អូនប្រុសអ្នកនាង ខាត់ សុឃីម ទើបឡើងគេហដ្ឋានដ៏ស្កឹមស្កៃកាលពីពេលថ្មីៗនេះ

តារាកំប្លែង ខាត់ ចំរើន ដែលជាប្អូនប្រុសរបស់លោកស្រី ខាត់ សុឃីម កំពុងរស់នៅផ្ទះវីឡាដ៏ធំស្កឹមស្កៃ ដែលខ្លួនបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃធ្វើការងារ ដើម្បីសម្រេចបំណងរបស់ខ្លួនតាមរយៈការសន្សំប្រាក់កាក់បន្តិចបន្តួចរួចមក។

នេះបើតាមការបញ្ជាក់ហ្វេសប៊ុកឈ្មោះ Savathdy Cap បានពិពណ៌នាថា៖ “សិរីសួស្តីជ័យមង្គលដល់ក្រុមគ្រួសារបងប្រុស​ ខាត់​ ចំរេីន​ 12.07.2019 ឡេីងវីឡាថ្មី​ សូមជូនពរបងប្រុសរកសុីមានបាននិងប្រកបការងារអ្វីកាន់តែរីកចំរេីន”។

ទន្ទឹមនឹងថ្ងៃនេះបណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាចូលរួមអបអរនិងសរសើរដល់លោកគ្រប់គ្នាដែលបានខិតខំរហូតទទួលបានជោគជ័យធ្វើផ្ទះឲ្យភរិយាក៏ដូចជាគ្រួសាររស់នៅយ៉ាងធំស្កឹមស្កៃយ៉ាងដូច្នោះ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក Savathdy Cap