ស្រៀវណាស់! ខ្មោចស្រីក្រមុំអាយុ ១៨ឆ្នាំម្នាក់ត្រូវគេលួចគាស់ចេញពីផ្នូរ ព្រោះ..

សាកសព​​នារី​ចិន​វ័យ​១៨​​ត្រូវ​បាន​គេ​លួច​ពីគាស់ចេញពី​ផ្នូរដោយមិនដឹងមួលហេតុ បើតាមប្រពៃណីជនជាតិចិន នៅពេលដែលកំលោះ ក្រមុំ ដែលស្លាប់មិនទាន់រៀបការ ហើយគ្រួសារមិនបានយកសព្វនោះមករៀបការច្បាស់ណាស់ព្រលឹងនៅមិនស្ងប់ទេ ។ យ៉ាងណាមិញ កាល​ពី​ឆ្នាំ ២០១៥ សាកសព​ស្រ្តី​១៤​នាក់​នៅ​ក្នុង​ភូមិ​មួយ​ស្ថិត​​នៅ​ក្នុង​ខេត្ត សានស៊ី (Shanxi) ភាគ​ខាង​ជើង​ប្រទេស​ចិន ។

គ្រួសារ​សព​របស់​ក្មេង​ស្រី​វ័យ​១៨​ឆ្នាំ​នោះ បាន​និយាយ​ថា​ នាង​ត្រូវ​បាន​គេ​បញ្ចុះ​ជិត​២​ទសវត្ស​មក​ហើយ ដែល​ក្នុង​នោះ​គ្មាន​របស់​មាន​តម្លៃ​អ្វី​ទេ។ ពួកគេ​បាន​និយាយ​ថា ធ្លាប់​មាន​ជន​ចម្លែក​មក​លេង​ផ្ទះ​របស់​ពួកគេ​ ដើម្បី​សុំ​ទិញ​សាកសព​នាង ប៉ុន្តែ​ពួគេ​បាន​បដិសេធ។

​​​បើ​តាម​ជំនឿ អាពាហ៍ពិពាហ៍​ខ្មោច​ អ្នក​ដែល​ស្លាប់​ដោយ​មិន​ទាន់​បានរៀបការ នោះ​ព្រលឹង​គេ​មិន​អាច​ទៅ​រស់​នៅ​ជាមួយ​ដូនតា​ពួកគេ​បាន​ឡើយ ហើយ​ប្រសិន​បើ​កូន​ស្រី​ដែល​ស្លាប់​ទៅ​ហើយ​មិន​ទាន់​បាន​រៀបចំ​អាពាហ៍ពិពាហ៍​ខ្មោច នោះ​កូន​ស្រី​របស់​ពួកគេ​​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចុះ​ជា​ផ្លូវ​ការ​បាន​ឡើយ។ សរុបសេចក្តីមក សពដែលបាត់នោះសង្ស័យគេលួចយកទៅរៀបការ ខ្មោចនិង ខ្មោច៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertopnews