មិនធម្មតា! ស្ងាត់ៗ ចោម ក្វាន់ បើកហាងលក់ពេជ្រចំណាយដើមទុនរហូត…

ប្រិយមិត្តបានដឹងរួមមកហើយថា បងប្អូនបីនាក់ ដេនី ក្វាន់ ចោម ច័ន្ទ និង ចោម ក្វាន់ គឺទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំងពីប្រិយមិត្ត ដែលតែងតែ ស្លៀកពាក់សិចស៊ី មិនថានៅខាងក្រៅ ឬតាមរយះការ live វីដេអូនោះទេ។ ដែលរាល់ការ live ម្តងៗមានអ្នកចូលទៅទស្សនាយ៉ាងច្រើន នឹងទទួលបានការកោតសរសើរថាស្អាត។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់នាងដើម្បីឲ្យប្រិយមិត្តជួយគាំទ្រហាងរសប់នាងផង នៅពេលដែលបើកនៅពេលឆាប់ៗខាងមុខនេះ ដោយនាងបានសរសេរនៅលើហ្វេសប៊ុករបស់នាងថា៖

“មិនបាន Live វីដេអូលក់ទេថ្ងៃនេះ រវល់មកមើលជាងដេគ័រហាងពេជ្រ។ កុំភ្លេចកូនៗ និងហ្វេនៗជួយគាំទ្រហាងមាស និងពេជ្ររបស់ ចែក្វាន់ ផងណា បើកដំណើរការខែក្រោយនេះហើយ”។

សូមបញ្ជក់ផងដែរថា ហាង មាស ពេជ្រ របស់ ចោម ក្វាន់ គឺមានទីតាំងស្ថិតនៅ ជិត​ផ្សារ​ទំនើប​អុីអន២ ទល់​មុខ​ផ្សារ​ម៉ាក្រូ។ ហើយចំពោះតម្លៃនេះការបើកហាងនេះ គឺ ចោម ក្វាន់ ចំណាយដើមទុនរហូតទៅដល់ ជាង១លានដុល្លារឯណោះ៕

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក