មិនធម្មតា! ក្មួយស្រី ដេននីក្វាន់ មានក្តីស្រមៃចង់ចូលប្រឡង Miss Universe

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ក្មេងស្រី ដ៏ស្រស់ស្អាត គួរឲ្យគយគន់ម្នាក់ឈ្មោះ ល្អហួស ហើយក៏ត្រូវជាក្មួយស្រី តារាសម្តែង ដេននីក្វាន់ ផងដែរ។

កាលពិពេលថ្មីៗនេះបានសម្តែងក្នុងរឿងខ្លីមួយ ក្រោមចំណងជើងថា “នាងសំរាម” ដោយមានការចូលរួមសម្តែងពីតារាសម្តែងដ៏ល្បីមួយរូប គឺ ស្វែង សុជាតា និងតារាផ្សេងៗទៀត។ ក្រោយពីទស្សនា MV នេះចប់ បានធ្វើឲ្យមហាជនជាច្រើនលាន់មាត់សរសើរស្ទើរគ្រប់គ្នាថា ល្អហួស ពិតជាសម្តែងសមខ្លាំងណាស់ សឹងតែគ្មាននរណានឹកស្មានដល់ ព្រោះរូបគាត់នៅក្មេងសោះ តែមានទេពកោសល្យពូកែដល់ម្លឹង។

ជាក់ស្តែងកាលពិពេលថ្មីៗនេះផងដែរតារាសម្តែង ដេននីក្វាន់ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ទាក់ទង ល្អហួស ដោយប្រាប់ឲ្យដឹងថា៖

“ល្អហួសអីលូវកាន់តែធំប្លែក នាងប្រាប់ខ្ញុំថាធំទៅក្តីស្រមៃនាងចង់ចូលរួមប្រលង Miss Universe តេីអ្នកគាំទ្រក្តីស្រមៃ ល្អហួស ដែរទេ?”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក