អាណិតណាស់! ពិកាដៃទាំងសងខាង ហើយគថ្លង់ មានកូន៣នាក់ទៀត សព្វថ្ងៃ.

កាលពីពេលថ្មីៗនេះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Da Vann Btv បានរៀបរាប់ពីស្ថានភាពបងប្រុសពិកាដៃទាំងសងខាង គថ្លង់ ម្នាក់ ពិតជាគួរឲ្យអាណិតខ្លោចចិត្ត ដោយបងប្រុសរូបនេះមានកូន៣នាក់ ហើយរូបធ្វើការជាអ្នកអាយ៉ែឡានឲ្យគេ នៅអាហារដ្ឋានមួយ​នៅក្បែររង្វង់មូលទុរេន​ខេត្តកំពត​។ ម្ចាស់ហ្វេសប៊ុករូបនេះក៏បានប្រាប់បន្ថែមទៀតថា៖

«បងប្រុស​ គ្រុយ​ ជាជនពិកាដៃទាំងពីរ​ គ ហេីយថ្លង់​ ដោយសារតែខ្សែភ្លេីងឆក់កាលពី17ឆ្នាំមុន​ បច្ចុប្បន្នបងប្រុស​ ធ្វេីការជាអ្នកអាយ៉ែឡាន​ នៅអាហារដ្ឋានមួយ​នៅក្បែររង្វង់មូលធុរេន​ខេត្តកំពត​។ គាត់មានកូនបីនាក់​ ម្នាក់​ញៀនថ្នាំ​ ធ្វេីបាបគាត់​ ជួនវាយគាត់យកលុយ​ រីឯពីរនាក់ទៀត​ កំពុងមានជំងឺគ្រុនឈាម​។ ស្ថានភាពគាត់គួរអោយអាណិត​ បេីសិនជាបងប្អូន​ សប្បុរសជនចង់ជួយគាត់​ អាចទាក់ទងមកនាងខ្ញុំបាន​»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក