សម្តេច ហ៊ុន សែន៖ អផ្សុកខ្លាំងណាស់ដោយមិន បានហាត់ប្រាណដូចពេលមុន….

នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ដែលជាថ្ងៃឈប់សម្រាក សម្ដេចតេជោ ហ៊ុន សែន ក៏បានជិះកូនរថយន្ដ ដើរមើលដំណាំ សម្រាប់ជាការលំហែកាយ នាពេលចុងសប្ដាហ៏។

ក្នុងនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់សារមួយឃ្លា ដោយសម្ដេចបានមានប្រសាសន៏ថា៖

«អផ្សុកខ្លាំងណាស់ដោយមិន បានហាត់ប្រាណដូចពេលមុន។ ពេទ្យមិនបានហាមមិនឱ្យបើកកូន ឡានទេដូចនេះបើកឡានមើលដំណាំ មើលបន្ទាយទាហាន និងមើលប្រជាជនធ្វើដំណើរតាមផ្លូវលេខ២១ចន្លោះតាខ្មៅនិងស្រុកស្អាងជាការល្អម្យ៉ាងដែរ។ ប្រជាជនបើកឡាននិងជិះម៉ូតូមិន ដឹងថាខ្ញុំនៅលើកូនរថយន្តនេះទេ ពួកគាត់នាំគ្នាជិះវ៉ារថយន្តយ៉ាងសប្បាយ»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហងេង

ប្រភព៖ ហ្វេសប៊ុក