កោះ «នេសាទ» ខេត្តកោះកុង ពិតេជាស្រស់បំព្រងណាស់សមុទ្រខៀវស្រងាត់ …

កាលពីពេលកន្លងទៅថ្មីៗ ហ្វេសប៊ុក “មន្ទីរទេសចរណ៍ ខេត្តកោះកុង” ធ្លាប់បានណែនាំកន្លែងលេងកម្សាន្តដ៏ស្រស់ស្អាតមួយ គ្រាន់តែឃើញភ្លាមក៏មានអារម្មណ៍ចង់ទៅទស្សនាផ្ទាល់តែម្តង ព្រោះមើលទៅទឹកសមុទ្រនៅទីនោះ ពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់ មិនចាញ់នៅបរទេសប៉ុន្មានទេគឺ ឆ្នេរនេសា។

ជាក់ស្តែងប់យោងតាមគណនីហ្វេសប៊ុករបស់ មន្ទីរទេសចរណ៍ ខេត្តកោះកុង បានសរសេររៀបរ៉ាប់ថា៖

“ឆ្នេរនេសាទ” ទើបធ្វើការបង្ហោះរូបភាពស្អាតបន្ថែមទៀត ព្រមទាំងបានភ្ជាប់សារខ្លីមួយឲ្យដឹងថា៖ “ទេសភាពឆ្នេរនេសាទ​ (១៤-០៦-២០១៩) ចំងាយប្រមាណ ២៧​ គីឡូម៉ែត្រ​ពីផ្លូវបំបែក កំពង់សោម​ ​និងស្រែអំបិល​ (កោះកុង)។

ដេីម្បីទៅដល់ទីនោះ​ យេីងធ្វេីដំណេីរតាមផ្លូវជាតិលេខ4 រួចបត់តាមផ្លូវបំបែកទៅខេត្តកោះកុង​ ប្រមាណជា​៧គីឡូម៉ែត្រ​ យេីងនិងបានឃេីញផ្លូវបំបែកទៅស្រែអំបិល​និងខេត្តកោះកុង​ យេីងទៅខាងឆ្វេង​ (ស្រែអំបិល) បន្ទាប់មកប្រមាណជា​ 30ម៉ែត្រពីផ្លូវបំបែក​ខាងឆ្វេងដៃ​ យេីងនឹងឃេីញផ្លូវដីក្រហមមួយ​ យេីងបត់ចូលតាមច្រកផ្លូវដីក្រហមនោះ​ ទៅត្រង់ប្រហែល​ ២០គីឡូម៉ែត្រ​​ យេីងនឹងទៅដល់ទីនោះហេីយ​” ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ មន្ទីរទេសចរណ៍ ខេត្តកោះកុង