អាណិតណាស់! ខ្ញុំចង់បានខោអាវ និងកាបូបថ្មី ព្រោះខ្ញុំឃេីញបងៗ​ ថ្នាក់ទី១២….

ជីវិតមនុស្សយើងម្នាក់ៗកើតមកហើយ មនុស្សយើងម្នាក់ៗគ្មានសិទ្ធជ្រើសរើសយកបានកន្លែងកើតនោះទេ បើអាចរើសបាននោះក៏គ្មាននរណាម្នាក់អាក្រក់ជាងមនុស្សម្នាក់ដែរ។ ការមើលងាយក៏កើយមានតាមរយៈការមិនមានភាពស្មើរគ្នានេះដែរ មិនថា រូបសម្បត្តិ ទ្រព្យសម្បត្តិ ឬ បញ្ញាស្មារតីនោះទេ គឺសុទ្ធសឹងតែមិនអាចប្រៀបធៀបគ្នាបាន ឬ គ្មានសមូលហភាពគ្នា។

មនុស្សយើងម្នាក់ៗ តើអ្នកណាមួយដែលមិនឈឺចាប់ពេលមានអ្នកនៅជុំវិញខ្លួនមើលងាយនោះ ជាពិសេសត្រង់ចំណុចណាមួយដែលយើងគ្មានដូចគេ វាមិនមែនជាការច្រណែនទេ សូមត្រឹមផ្ដល់តម្លៃអោយខ្លះផង បើយើងមិនបានជួយ មិនបានជ្រោមជ្រែង សូមត្រឹមមើលឃើញហើយដើរចេញ នោះជាការទុកមុខទុកមាត់អោយគ្នាហើយ។

យ៉ាងណាមិញ ដូចទៅនឹងក្មេងប្រុសម្នាក់នេះ កើតមកជាកូនអ្នកក្រ គ្មានអ្វីក្រៅពីខំប្រឹងប្រែង តស៊ូអត់ធ្មត់ ខំរៀន ក្រែងថ្ងៃខាងមុខ អនាគតភ្លឺស្វាង តែអ្វីដែលជួបបញ្ហានៅពេលនេះ ក្មេងប្រុសម្នាក់ ស្នើរបងប្អូនមហាជន ដោយចង់បានខោអាវថ្មីៗ តើបងៗ​ អាច​បរិច្ចាគ​ឱ្យខ្ញុំបានទេ?🙏🙏🙏 ព្រោះខ្ញុំឃេីញបងៗ​ ទី១២​ និយាយគ្នារឿងគូរអាវថ្ងៃដែលបងៗ​ ត្រៀមបែកគ្នា😭។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុសដ៏កំសត់ម្នាក់នេះ ឈ្មោះ ម៉េត ម៉ាន់ណា អាយុ អាយុ១៥ឆ្នាំ រៀននៅសាលាបឋមសិក្សាក្រសាំងខ្ពស់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សិស្សថ្នាក់ទី៣ ញុំចង់បានខោអាវថ្មី​ បងៗ​ អាច​បរិច្ចាគ​ឱ្យខ្ញុំបានទេ?🙏🙏🙏 ប្រភពលោកគ្រូ Tai Liev 093392009៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmernews