សម្ដេច ​ស​ ​ខេង​ ជំរុញឲ្យប្រជាជនយកកូនចន្លោះ៥ទៅ៦នាក់ ដើម្បីពង្រីកទឹកដី

សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ ​ក្រសួងមហាផ្ទៃ​ ​បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរ អាចយកកូនជាមធ្យមចន្លោះពី៥ទៅ៦នាក់ ក្នុងមួយគ្រួសារ ដើម្បីលើកស្ទួយប្រទេសជាតិឲ្យកាន់តែរីកចំរើន និងបង្កើនប្រជាជនឲ្យកាន់តែរីកដុះដាលក្នុងប្រទេសកម្ពុជា។

សម្តេចបានបន្តថា យោងតាមអត្រាប្រជាជនយើងសរុបចំនួន ១៥,២ លាននាក់ ដែលចំនួននេះនៅតិចនៅឡើយ ព្រោះទឹកដីប្រទេសកម្ពុជាមិនមែនតូចនោះតែ ប្រជាជនសរុបគួរតែទ្វេដងបានត្រូវ ។ ដូចនេះប្រទេសជនសរុបគួរតែប្រមាណ៣០លាននាក់។

ក្នុងនោះដែរ ក្រឡែកមើលប្រទេសជិតខាង​ និងប្រទេសជឿលឿន រដ្ឋាភិបាលកំពុងតែមានការព្រួយបារម្ភដោយសារតែ ពួកគេរវល់ការងារ មិនសូវគិតគូរពីរឿងកូន មកដល់ផ្ទះហត់សំរាករៀងៗខ្លួន។ ដូចនេះហើយ ទើបសម្តេចបានលើកទឹកចិត្ត ប្រជាជន​កម្ពុជា គួរតែយកកូនអោយបានច្រើន កុំយកច្រើនពេក ត្រឹម៥ ទៅ៦នាក់ គឺល្អសមល្មម។ ពីមុនប្រជាជនកម្ពុជាក៏មិនតិចដែរ តែដោយសារតែសម័យប្រល័យ​ពូជសាសន៍ធ្វើឲ្យប្រជាជនស្លាប់បាត់បង់ជីវិតអស់រាប់លានអ្នក មកដល់ពេលនេះនៅសល់ត្រូវ១៥,២ លាននាក់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmernews