ភ្ញាក់ផ្អើល! អ្នកបើករថយន្តលោកសង្ឃ 4G ត្រូវអ្នកជិតខាងសម្លាប់យ៉ាងព្រៃផ្សៃ

យោងតាមគេហទំព័រប្រជាប្រិយ បានសរសេររៀបរាប់ឱ្យដឹងថា៖ នៅអាធ្រាត្រថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅខាងមុខគេហដ្ឋានមួយនៃស្រុកមិនបូរី ដែលគេស្គាល់ថាជាផ្ទះរបស់តារាសម្តែងចេសឆួនឆឺន នៃរឿងលោកសង្ស 4G មានមនុស្សម្នាក់ដេក​ស្លាប់នៅក្បែររថយន្​តដែលករណីនេះត្រូវបានប៉ូលីសបញ្ជាក់ថាជារឿងគំនុំ។

ខណៈជនរងគ្រោះដែលបានស្លាប់នោះ ត្រូវបានគេដឹងថាជាអ្នកបើកបររថយន្តឱ្យតារាកំប្លែងចេស 4G ខាងលើ ដោយក្បាលមានឈាមហូរដាបរួបជាមួយនឹងថូផ្កាដ៏ធំមួយបានបែកនៅក្បែរនោះ និង ឃើញមានកាំភ្លើងខ្លីកែឆ្នៃមួយដើមទៀតផង ។

មកទល់នឹងពេលនេះ ប៉ូលីសបានកំណត់អត្តសញ្ជាណជនដៃដល់បានហើយ ដែលគឺជាអ្នកជិតខាងរបស់លោកសង្ឃ 4G ខាងលើមានឈ្មោះ សេដ្ឋាវុធ អាយុ ៣៦ឆ្នាំ តែបានរត់គេចខ្លួនបាត់ហើយក្រោយពីកើតហេតុ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambofox