មនុស្សគ្រប់គ្នាតែងតែចង់បានជីវិតបែបនេះ សុភមង្គល ក្តីសុខ ទ្រព្យសម្បិត្តិ…..
ប្រិយមិត្ដប្រាកដជាបានស្គាល់រួចមកហើយ នៅអតីតពិធីករ អ្នកនាង វ៉ាន់ ម៉ូនិច រួចមកហើយ ដែលមានរូបសម្រស់ស្រស់ស្អាត និងមានភាពសិចស៊ីគួរឲ្យទាក់ទាញ ជាពិសេសទទួលបានប្រជាប្រិយយ៉ាងខ្លាំង កាលពីប៉ុន្មានឆ្នាំមុននេះ។
បច្ចុប្បន្ន តារាស្រីរូបនេះ បាននឹងកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី និងកូនប្រុសជាចំណងដៃក្នុងគ្រួសារ ដែលទេីបតែសម្រាលកាលពីប៉ុន្មានខែមុននេះ។
កាលពិម្សិលមិញនេះ តារាស្រីរូបនេះ ក៏ដូចជាក្រុមគ្រួសារ បានធ្វើការប្រារព្ធពិធីឡើងគេហដ្ឋានថ្មី វីឡាដ៏ធំស្កឹមស្កៃ យ៉ាងអធិកអធមតែម្តង៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖
អត្ថបទដោយ៖ លោក ប៊ុត ហេង