អគុណជប៉ុន! ជប៉ុន ផ្តល់ប្រាក់ ៤,៦៣០,៥០០ដុល្លារ ដោយឥតសំណង ដើម្បី…..

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក BAYON Radio បានប្រាប់ឱ្យដឹង នៃសេចក្ដីប្រកាសព័ត៍មាន ដែលមានខ្លឹមសារថា៖

«នៅថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំច ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨៖៣០នាទីព្រឹកនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្ដិការណ៏អន្ដរជាតិ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្ដិការណ៏អន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ហូរីណូអ៊ូជិ ហុីដេហុីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា និងចុះហត្ថលេខានៅលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង់របស់រាជរដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០លានយ៉េន ស្មើនឹង ៤,៦៣០,៥០០ដុល្លារអាមេរិក សម្រាប់អនុវត្ដគម្រោង “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” នៅកម្ពុជា។ ក្នុងឋានៈជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់មួយ ជប៉ុនបានជួយទៅដល់ប្រទេសកម្ពុជា ក្នុងការជួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើង ដល់វិស័យសេដ្ឋកិច្ច បិងសុខុមាលភាពសង្គម ព្រមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់»៕

ចង់ជ្រាបច្បាស់សូមអានសារលិខិតខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ BAYON Radio