ក្រុមហ៊ុន Facebook ចេញច្បាប់ថ្មី នឹងលុបផេកណាដែលផ្សព្វផ្សាយពីគ្រឿង….

មន្រ្តី​អ្នកនាំពាក្យ​ នៃ​ក្រុមហ៊ុន​ហ្វេ​សប៊ុ​ក បាន​ថ្លែងប្រាប់​សារព័ត៌មាន​CNN​ ថា​ ក្រុមហ៊ុន​(Facebook​) នឹង​លុបបំបាត់​គណនី​ហ្វេ​សប៊ុ​ក ឬផេ​កហ្វេ​សប៊ុ​ក ណា​ ដែល​ធ្វើសកម្មភាព​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ និង​ថ្នាំជក់​។ ការ​ចាត់វិធានការ​នេះ​ គឺ​ដើម្បី​ហាមឃាត់​ ទប់ស្កាត់​នូវ​ការប្រើ​ប្រាស់​គ្រឿងស្រវឹង​ និង​ថ្នាំជក់​ របស់​យុវជន​ដែល​មាន​អាយុ​ក្រោម១៨ឆ្នាំ​ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា​ ​វិធានការ​នេះ​ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​ពុធ​ ទី២៤​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ទៅ​ ​។ ក្រុមហ៊ុន​ហ្វេ​សប៊ុ​ក នឹង​ផ្ញើ​សារ​បញ្ជាក់​ទៅ​ទំព័រ​ហ្វេ​សប៊ុ​កទាំងឡាយ​ណា​ ដែល​បង្កើត​ឡើង​ ក្នុង​គោលដៅ​លក់​ ឬផ្សព្វផ្សាយ​គ្រឿងស្រវឹង​ និង​ថ្នាំជក់​ ហើយ​ប្រសិនបើ​មិន​អនុវត្ត​តាម​គោលការណ៍​នេះ​ទេ​ នោះ​ផេ​កហ្វេ​សប៊ុ​ករបស់​ពួកគេ​ នឹង​ត្រូវ​លុបចោល​ពី​ហ្វេ​សប៊ុ​ក ដោយ​ស្វ័យប្រវត្តិ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ interconrooster