លើកនេះកាន់តែស្វីត! ដួង ម៉ានិច និងបុត្រ ថើបមាត់គ្នាមែនទែនបែបនេះទៀត

ប្រិយមិត្តជ្រាបរួចមកហើយថា តារាសម្តែងកញ្ញា ដួង ម៉ានិច កំពុងតែមានស្នេហាជាមួយ តារាចម្រៀងវ័យក្មេងលោក បុត្រ ដែលមានអាយុក្មេងជាងនាងច្រើនឆ្នាំ។ ហើយគូស្នេហ៍ខុសវ័យមួយគូនេះដែរ ក៏កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ទាំងក្នុងនិងក្រៅហ្វេសប៊ុកផងដែរ ក៏ព្រោះតែអ្នកទាំងពីរតែងតែបង្ហាញកាយវិការស្វីតៗជាមួយគ្នាជាញឹកញាប់។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ គូស្នេហ៍មួយគូនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលម្តងទៀតហើយ នៅពេលដែលឃើញ មានគណនីមួយបានបង្ហោះវីដេអូរបស់អ្នកទាំងពីរ ក្នុងសកម្មភាពថតកម្មវិធីអ្វីមួយ ដោយពួកគេបានថើបមាត់គ្នាផ្ទាល់មែនទែន ដោយគ្មានការកាត់តអ្វីទាំងអស់។

យ៉ាងណាមិញ រូបថត និង វីដេអូ ថតសម្អាងការនេះ ក៏ត្រូវបានសាយភាយព្រោងព្រាតខ្លាំង រហូតមានមនុស្សជាច្រើន មិនគិតមិនបានថា ពួកគេ ពិតជាសង្សារគ្នាមែនទេ ហើយបើជាសង្សារនឹងគ្នា ក៏សមគ្នាម្យ៉ាងដែរ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង