ប្រសើរណាស់! ជប៉ុន​សម្ពោធ​​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​ ត្រួតពិនិត្យ​ និង​ចែកចាយ….

នៅ​ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​ ២០១៩​នេះ​ ឯកឧត្ដម​ Hidehisa​ HORINOUCHI​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ រួម​ជាមួយ​ ឯកឧត្តម​ វ៉េ​ង សា​ខុន​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នូវ​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​ ត្រួតពិនិត្យ​ និង​ចែកចាយ​បន្លែ​ ខេត្តកណ្តាល​ ដែល​គាំទ្រ​ដោយ​គម្រោង​ KUSANONE​ របស់​ជប៉ុន​ ។

នេះ​គឺជា​លើកដំបូង​ហើយ​ ដែល​កម្ពុជា​ មាន​មជ្ឈមណ្ឌល​នេះ​ ហើយ​ទោះបី​មន្ទីរ​ពិសោធ​នេះ​តូច​ក្តី​ ប៉ុន្តែ​អាច​ត្រួតពិនិត្យ​សំណល់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ ដែល​នៅសល់​នៅក្នុង​បន្លែ​បាន​។ ដូច្នេះ​ អាច​ផ្តល់​ឱ្យ​យើង​ នូវ​ផលិតផល​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព​ និង​ទំនុកចិត្ត​លើ​ទីផ្សារ​។ ស្ថា​តទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ សង្ឃឹមថា​មជ្ឈមណ្ឌល​នេះ​ នឹង​ជួយ​ចែកចាយ​អាហារ​សុវត្ថិភាព​ និង​ក្លាយជា​និមិត្តរូប​នៃ​មិត្តភាព​ រវាង​ជប៉ុន​ និង​កម្ពុជា​ ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ interconrooster