កក្រើកពេញអ៊ីនធើណេត! ក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga បង្ហោះសារជូនពរពិធីបុណ្យអុំទូកដល់ប្រជាជនខ្មែរ

ក្របខ័ណ្ឌកំពូលអេស្ប៉ាញដែលមានឈ្មោះថា La Liga បានបង្ហោះសារជូនពរព្រះរាជពិធីបុណ្យអុំទូកដល់ប្រជាជនខ្មែរនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួនយ៉ាងគួរឲ្យភ្ញាក់ផ្អើល។

នៅម៉ោងប្រហែល១១យប់រាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្របខ័ណ្ឌបាល់ទាត់ដ៏មានឥទ្ធិពលរបស់ពិភពលោកខាងលើបានបង្ហោះរូបតារាឆ្នើម Cristiano Ronaldo អមជាមួយសារជាភាសាអង់គ្លេសថា “Cristiano Ronaldo wishes you a… happy Bon Om Touk!” ឬ Cristiano Ronaldo ជូនពរអ្នក រីករាយថ្ងៃបុណ្យអុំទូក។

យ៉ាងណាក៏ដោយ Post នោះបង្ហោះជាលក្ខណ: Custom ប៉ុណ្ណោះមិនមែនជា Public ទេមានន័យថាវាអាចឃើញតែនៅកម្ពុជា មិនមែនគ្រប់គ្នាទូទាំងពិភពលោកអាចមើលឃើញឡើយ។ ទោះជាយ៉ាងនេះក្ដី ការបង្ហោះរបស់ La Liga បង្ហាញពីការយកចិត្តទុកដាក់មួយដល់អ្នកគាំទ្របាល់ទាត់កម្ពុជាដែលតែងតែគាំទ្រក្លឹបបាល់ទាត់អាជីពក្នុងប្រទេសអេស្ប៉ាញ មានដូចជា Real Madrid ឬ Barcelona ជាដើម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay