កប់ណាស់! បែកធ្លាយរូបរាងម៉ូតូ HONDA DREAM ស៊េរីថ្មីឆ្នាំ២០២០ហើយ

ប្រិយមិត្តប្រាកដជាបានដឹងហើយថា ប្រភេទ​ម៉ូតូ​ម៉ាក​ Honda Dream ដែល​ខ្មែរ​យើង​និយមហៅថាអាសង់នោះ គឺពិតជា​ទទួលបាន​នូវ​ទីផ្សារ​ខ្ពស់តែម្តង​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ដោយមាន​ការ​និយម​ជិះ​ពី​មហាជន​ជន​ជាច្រើន​ មិនថានៅក្នុង​ទីក្រុង​ និងនៅតាមបណ្តាលខេត្ត​ ស្រុកភូមិនោះទេ។

ស្រាប់​តែ​ថ្មីៗ​នេះ​ នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​យូធូប​ បានលេចនៅ​រូបរាង​ ម៉ូតូ​Honda Dream ស៊េរី​ឆ្នាំ​២០២០​ ដែលមាន​រូបរាង​ស្រស់​ស្អាត​ រំលេច​ទៅដោយតែម​រចនា​យ៉ាង​ប្រណិត​ និង​មាន​ពណ៌​យ៉ាង​ស្រស់​ស្អាត​តែ​ម្ដង​។

ចំពោះ​ម៉ូតូ​ ​Honda Dream ស៊េរី​ឆ្នាំ​២០២០​ ដែលល្បីពេញ​បណ្តាញ​សង្គម​នេះ​ នៅមិនទាន់មានការ​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡេីយនោះទេ​៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក