ក្តៅៗ! កងសង្គ្រោះ ៧១១ ចេញដំណើរតាមឧទ្ធម្ភាចក្រ ដើម្បីជួយសង្គ្រោះមនុស្សជាប់ក្នុងរូងភ្នំហើយ

យោងតាមហ្វេសប៊ុកផេកមួយឈ្មោះ Pheng Vannak News បានសរសេររៀបរាប់ថា៖ កងសង្គ្រោះ711 កងពលតូច ៧០ ចេញដំណើរពីទីបញ្ជាការកងពល ចោមចៅ ទៅព្រលានយន្តហោះយោធានឹងបន្តតាមឧទ្ធម្ភាចក្រឆ្ពោះទៅកន្លែងកើតហេតុ នៅឯ ភូមិហុងទឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការជួយសង្គ្រោះមនុស្សជាប់ក្នុងរូងភ្នំ។

សូមបញ្ជាក់ថាបុរសម្នាក់បានបាត់ខ្លួន ៣យប់ ៤ថ្ងៃ ដោយគាបជើងជាប់ថ្មក្នុងរូងភ្នំ ក្រោយឡើងកើបអាចម៌ប្រចៀវ ហើយរអិលជើងធ្លាក់ តាំងពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩នេះ ហើយក្រុមគ្រួសារប្រទះឃើញ នៅថ្ងៃទី០៧ ខែសីហានេះ។ ប៉ុន្ដែបុរសខាងលើ រហូតមកដល់ពេលនេះ មិនទាន់អាចចេញពីរូងថ្មបាននោះទេ ពោលសមត្ថកិច្ចកំពុងជួយសង្គ្រោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង