លោក​ ហេង​ ឡុង​៖ មានផលិតកម្មចម្រៀងកំប៉ិកកំប៉ុកមួយ ក្រែងបានផ្ដល់…..

ដូច​ដែរប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ហើយ​ ទាក់ទង​នឹង​បេក្ខនារី​ លៀង​ ចាន់​ឡា​ ដែលក្រោយ​ពី​បាន​ឆ្លង​កាត់​ការ​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ កាល​ពី​រាត្រី​យប់ថ្ងៃទី​០៤ ខែសីហា​ ឆ្នាំ​២០១៩​​នេះ​ ក្នុងវគ្គ​ BootCamp​ រួចមក​ ប្អូនស្រី​បាន​ទទួល​នូវការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាច្រើន​។

ស្រាប់តែ​ នៅ​មុន​នេះ​បន្តិច​ លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ក៏បាន​ប្រកាស​ស្វែង​រក​ប្អូនស្រី​ ចាន់​ឡា​ ផងដែរ​ ដោយលោកបាន​មានការ​លេីកឡេីង​ថា​៖​

«អាយដល បើអត់មានអ្នកណាទទួលប្អូន សូមប្អូនទាក់ទងមកបង បងមានផលិតកម្មចម្រៀងកំប៉ិកកំប៉ុកមួយ ក្រែងបានផ្ដល់ការងារជូនសិល្បករ សិល្បការនី ដែលគ្នាគ្មានឱកាសនឹងគេ។ សូមជួយ ស៊ែរ​ ឱ្យប្អូនស្រីបានឃើញផង​ ទំនាក់ទំនង​លេខទូរស័ព្ទ​ 017990332»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ លោក​ ហេង​ ឡុង