ទីបំផុត! អ្នកនាង ខ្ញុងនឹងនាយ កៃដរ រៀកអាពាហ៏ពិពាហ៏តាមប្រពៃណីហើយ

ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ តារាកំប្លែងស្រីនាង ស្រេង សុខកាន់ដា ហៅ ខ្ញុង និងលោក កៃដ បានដឹកដៃគ្នាចូលរោងការសិរីមង្គល តាមប្រពៃណីខ្មែរហើយ ក្រោយទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនឆ្នាំ។នេះបើយោងតាមការបង្ហោះនៅលើគណនីសង្គមហ្វេសប៊ុក បានឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃសូត្រមន្តចូលរោង របស់តារាប្រុសស្រីទាំងពីរដួងនេះ។

មិនតែប៉ុណ្ណោះ យើងសង្កេតឃើញថា ការរៀបចំតុបតែងនៃពិធីរៀបមង្គលការរបស់ នាង ខ្ញុង និងលោក កៃដ ពិតជារៀបចំបានយ៉ាងស្រស់ស្អាតប្រណិត និងជាពិសេសគឺមានវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូន ចាស់ទុំទាំងសងខាងផងដែរ។

លើសពីនេះទៅទៀតនោះ ក្នុងថ្ងៃពិសេសនេះផងដែរ ខ្ញុង ក៏ទទួលបានសារអបអរសាទរ យ៉ាងច្រើនពីប្រិយមិត្តទស្សនិកជននៅលើបណ្តាញសង្គមហ្វេកប៊ុក និងបានជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក