មិនធម្មតា! សុខ ស្រីនាង ត្រៀមខ្លួនធ្វើគណកម្មការកម្មវិធីលំដាប់ពិភពលោក

នេះគឺជាលើកទីមួយហើយដែលម្ចាស់បទ “ហត់ទេស្រលាញ់គេម្នាក់ឯង” បានក្តោបតំណែងធំជា គណកម្មការកម្មវិធីប្រលងចម្រៀងលំដាប់ ពិភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាស។កម្មវិធី Cambodian Idol Junior នឹងចាប់ផ្តើមដំណើរការរដូវកាលទី១ របស់ខ្លួនក្នុង ពេលដ៏ឆាប់ៗខាងមុខនេះហើយដែលមានគណកម្មការជាតារាចម្រៀងលំដាប់ប្រទេស៣រូបគឺលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខស្រីនាង ផ្ទាល់តែម្តង។

តួស្រីក្នុងរឿង “រាជិនីភូមិគ្រឹះ” នេះបានបញ្ជាក់ថា នេះគឺជាលើកទីមួយហើយសម្រាប់ជីវិតសិល្បៈរបស់ នាងក្នុងការធ្វើជាគណកម្មការ ប្រលងចម្រៀងហើយ វារឹតតែធ្វើឲ្យនាងរំភើបខ្លាំងបំផុតព្រោះនេះជាកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកដែលនាងនឹងត្រូវធ្វើការជាមួយគណកម្មការពីររូបទៀតដែលសុទ្ធតែ ជាកំពូលតារាចម្រៀង។

អ្វីដែលសំខាន់ សម្រាប់តារាចម្រៀងស្រីរូបនេះបានបង្ហាញពីគោលជំហរក្នុងការធ្វើជាគណកម្មការ ក្នុងកម្មវិធីកម្រឹតកំពូលនេះឲ្យបានល្អបំផុត ហើយ នាងក៏នឹងស្វាគមន៍រាល់មិតិរឹះគន់ដើម្បីស្ថាបនាផងដែរ។

កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ romdoulnews