កាន់តែស្រស់ស្អាតទ្វេរឡើង! ប្អូនស្រី ចាន់ឡា បន្ទាប់ពីបានផាត់មុខ ធ្វើសក់រួច
ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយ ទាក់ទងនឹងមតិរិះគន់ពីមហាជនមួយចំនួនចំពោះពិធីការិនី និងមិត្តរួមក្រុមរបស់បេក្ខនារី ចាន់ឡា ដែលមេីលទៅហាក់បីជាមានការរេីសអេីងទៅលេីរូបនាង ដែលមានរូបសម្រស់មិនស្រស់ស្អាត និងមិនមានសម្លៀកបំពាក់ចូលរួមបញ្ចេញសមត្ថភាពក្នុងកម្មវិធី X Factor Cambodia មិនសូវសមរម្យផងនោះ ។
ដោយក្តីស្រលាញ់ និងអាណិតអាសូរពន់ពេក ក៏មាន សប្បុរសជនជាច្រើន បានធ្វើការប្រកាសស្វែងរកបេក្ខនារី ចាន់ឡា ដេីម្បីជួយឧបត្ថម្ភដល់ប្អូនស្រីដែលរួមមានដូចជា សម្លៀកបំពាក់ ការតុបតែងមុខ ការកែសម្ផស្ស លេលាបខ្លួនអោយស និងថវិកាមួយចំនួនទៀតផងដែរ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប្អូនស្រី ចាន់ឡា ក៏បានមកទទួលនូវសេវាកម្មមួយទៀត គឺការផាត់មុខ ធ្វើសក់ ដែលក្រោយពីបានធ្វើរួច ពិតជាស្រស់ស្អាត និងខុសប្លែកពីមុនដាច់តែម្តង។
ជាមួយគ្នាផងដែរនោះ តាមរយៈគណនីហ្វេសប៊ុកឈ្មោះផេកឈ្មោះ Sasimi Cambodia បានឲ្យដឹងថា៖
«ថ្ងៃនេះប្អូនស្រី លៀង ចាន់ទ្បា ដែលជាបេក្ខនារីប្រលងនៅកម្មវិធី X Factor Cambodia បានមកទទួលការឧបត្ថម្ភ និងថវិកា ពីក្រុមហ៊ុន Sasimi Cambodia ដោយផ្តល់ជូនពីនាងមុខសេះ ម៉ាដូណា»៕
អត្ថបទដោយ៖ លោក ប៊ុត ហេង
ប្រភព៖ ហ្វេសប៊ុក