អុញនោះ! លោក ហេង ឡុង បាញ់លោកតា ឃ្លោក ឈឺឈឺម៉ង ដោយនិយាយ…

ប្រិយមិត្តប្រាកដជាបានដឹងររួចមកហើយថា បន្ទាប់ពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ ពិធីហែរជំនូន រួមជាមួយនឹងពិធីកាត់សក់ក្នុងពិធីមង្គលការ របស់នាយ កៃដ និងអ្នកនាងខ្ញុង បានកំពុងតែប្រារព្ធទៅយ៉ាងរលូន ពីសំណាក់ការអញ្ចើញចូលរួម ដោយភ្ញៀវកិត្តិយសក្រុមគ្រួសារសាច់ញាតិ ទាំងសងខាង រួមជាមួយ នឹងសិល្បៈករ សិល្បៈការិនីជាច្រើនរូប ដែលកាន់តែញាំងឲ្យ ក្នុងកម្មវិធីទាំងមូលទទួលបាននូវភាពរីករាយ និងមានភាពអធិកអធមជាខ្លាំង។

ក្នុងនោះផងដែរ ក្រឡែកទៅមើលអ្នកកំដរវិញ សុទ្ធតែជាលោក ឧកញ៉ា ដែលមានដូចជាលោក ឧកញ៉ា ឃ្លោក ជាដើម ដែលបានធ្វើឲ្យពិធីមង្គលការមួយនេះ កាន់តែមានការចាប់អារម្មណ៏ពីសំណាក់មហាជន ទូទាំងប្រទេសតែម្ដង ព្រោះថាពួកគាត់ទាំងនោះសុទ្ធតែមានវ័យចំណាស់ ហើយមានក្រុមគ្រួសាររួចទៅហើយ តែត្រូវបានគេជ្រើសរើសធ្វើជាអ្នកកំដរទៅវិញ។

ស្រាប់តែ លោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ ក្រោយពីឃើញទិដ្ឋភាពបែបនេះមក ក៏បានលើកឡើងពាក្យមួយចំនួនក្នុងន័យលេងសើច ដែលមានខ្លឹនសារថា៖

«ចុម​ តាឃ្លោកមានចៅហើយ​ គេទទួលយកធ្វេីជាកូនកំដរទៀត? តអោយ១០ឆ្នាំមុន​ គង់តែដល់វេនយេីងទេល្ងាចនេះជួបគ្នា»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ លោក ហេង ឡុង