កក្រើក! មនុស្ស ជាង​ ៣០០០​ នាក់​ ឈរតម្រៀបគ្នាចេញជាអក្សរ លេីឆ្នេរអូត្រេះ

កាលពីពេលថ្មីៗនេះ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ គេប្រទះឃើញរូបប៉ុន្មានសន្លឹក ពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ក្រោយ មន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ជាង​ ៣០០០​នាក់​ បានឈរតម្រៀបគ្នា ចេញជាពាក្យមួយប្រយោគគឺ “ឆ្នេរសមុទ្រកម្ពុជា” ដែលបានរៀបចំ នៅលេីឆ្នេរអូត្រេះ​ ខេត្តព្រះសីហនុ។​ នេះបេីតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់នៅថ្ងៃនេះ។

ក្នុងនោះ បើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា ក៏បានភ្ជាប់សារខ្លីមួយផងដែរថា “មន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ជាង​ ៣០០០​ នាក់​ នៅលេីឆ្នេរអូត្រេះ​ ខេត្តព្រះសីហនុ”។ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នាថា ពិតជាស្អាត និងអស្ចារ្យណាស់ ព្រមទាំងមានការចែករំលែកតគ្នា យ៉ាងច្រើនត្រឹមរយៈពេលមិនដល់១ម៉ោងផង។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​