សូមបង្កើនការប្រុងប្រយ័ត្ន! ព្យុះចំនួន២បានស្រូបទាញ និងខ្យល់មូសុង ដែល…

កាលពីពេលថ្មីៗនេះ នាព្រឹកនេះផងដែរ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រ កម្ពុជាបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដែលមានខ្លឹមសារខាងក្រោមដូច៖

“យោងតាមការតាមដាមនៃអាកាសធាតុ ដែលក្នុងមួយរយៈមកនេះ មានការវិវត្ដយ៉ាងលឿនស្នើរអាចនិយាយបានថា មិនដែលបានជួបប្រទះ នោះមាន៖ ទី១ ព្យុះ ៣ ស្ថិតក្នុងកម្សោមតែមួយ តែបច្ចុប្បន្នព្យុះទី៨ បានរលាយខ្លួនរួចទៅហើយ ដោយនៅដល់តែ ២ ដែលឥទ្ធិពល បាននឹងកំពុងស្រូបទាញធ្វើឲ្យប្តព័ន្ធសម្ពាធទាបឡើងទៅលើកាត់ភាគខាងជើងឡាវ និងវៀតណាម។ ទី២ ខ្យល់មូសុងនិរតីនៅបន្ដមានឥទ្ធិពលខ្លាំងមកលើតំបន់មាត់សមុទ្រ។

ស្ថានភាពបែបនេះធ្វើឲ្យ៖ ទិ១ បណ្ដាខេត្ដជាប់មាត់សមុទ្រ ជាពិសេសខេត្ដកោះកុង និងខេត្ដព្រះសីហនុ និងបន្ដមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅច្រើន។ លើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកបោកបក់ខ្ពស់។ ទី២ ខេត្ដកំពុងធំ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងរតនគិរី និងអាចមានភ្លៀងក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។

ទី៣ ខេត្ដព្រះវិហារ សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្ដឧត្ដរមានជ័យ និងអាចមានភ្លៀងក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ។ ទី៤ ខេត្ដកំពង់ស្ពឺ តាកែវ កណ្ដាល និងរាជធានីភ្នំពេញ និងអាចមានភ្លៀងក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៍មាន។ ទន្ទឹមនឹងនេះ សូមបន្ដបង្កើនការយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្ន។ លើផ្ទៃសមុទ្រអាចនឹងមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រអាវនឹងមានកំពស់ពី ១ទៅ២ម៉ែត្រ។ ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្ដនៃខេត្ដកោះកុង និងខេត្ដព្រះសីហនុ និងបណ្ដាខេត្ដនៅភាគខាងកើត ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម អាចនឹងមានបន្ដ”៕

ចង់ជ្រាបច្បាស់សូមអាននូវសាលិខិតខាងក្រោម៖

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម