មើលសឹងតែមិនស្គាល់! លៀង ចាន់ឡា ស្លៀកសំលៀកបំពាក់បែបប្រពៃណីខ្មែរ

ប្រិយមិត្ត​បានទទួល​ជ្រាប​រួចមក​ហើយ​ ទាក់ទង​នឹង​បេក្ខនារី​ លៀង​ ចាន់​ឡា​ ដែលក្រោយ​ពី​បាន​ឆ្លង​កាត់​ការ​បញ្ចេញ​សមត្ថភាព​ក្នុង​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ កាល​ពី​រាត្រី​យប់ថ្ងៃទី​០៤ ខែសីហា​ ឆ្នាំ​២០១៩​​នេះ​ ក្នុងវគ្គ​ BootCamp​ រួចមក​ ប្អូនស្រី​បាន​ទទួល​នូវការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាច្រើន​។

ក្រោយ​ពី​បានឆ្លងកាត់​នូវការ​កែសម្ផស្ស​រួចមក​ ប្អូនស្រី​ពិតជា​មាន​រូប​សម្រស់​ស្រស់​ស្អាត​ប្លែក​ខុសពីមុនដាច់តែម្តង​ ។ ដោយឡែក​ ទន្ទឹម​នឹង​រូប​សម្ផស្ស​នេះ​ដែរ​ ប្អូនស្រី​ក៏បាន​ទទួល​ការ​ផាត់​មុខ​ធ្វើ​សក់​ និងការស្លៀកពាក់បែប​ប្រពៃណី​ ដែលមេីលទៅ​ពិតជា​ស្រស់​ស្អាត​ ខុសប្លែកពី​មុន​ដាច់​តែម្តង។

ដោយ បងប្រុស​ដែលជាអ្នក​ផាត់មុខ​ និង​ធ្វើ​សក់ដល់ប្អូនស្រី​ ចាន់ឡា​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Keo Vitou បានមានការលេីកឡេីង​ថា៖​

«ថ្ងៃនេះផាត់មុខជូនប្អូនស្រី ចាន់ឡា Nature Beauty មានទីតាំងនៅខាងជើងផ្សារទួលគោក​ ផ្ទះលេខ25​ ផ្លូវលេខ582 ទំនាក់ទំនងតាមលេខ 093323636»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក