ផ្លូវមួយកន្លែងនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានទឹកហូរច្រោះបាក់……

សូមប្រកាសជូនដំណឹងថា ផ្លូវជាតិលេខ៤៥ មេត្តាជ្រាបថា នៅចន្លោះគីឡូមែត្រលេខ៧-៨ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទឹកជំនន់ទឹកភ្លៀង បានទឹកហូរច្រោះបាក់ផ្លូវអស់មួយចំហៀង បច្ចុប្បន្ននេះកងកម្លាំ ងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹកកំពុងធ្វើការជួសជុល។ សូមប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងសូមធ្វើដំ ណើរ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស សុំផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកជញ្ជូនធុនធ្ងន់ ។

សូមរំលឹកផងដែលថា៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីយប់ថ្ងៃទី៨ សីហា ២០១៩ ហើយរហូតមកដល់ព្រឹកថ្ងៃ៩សីហា ២០១៩នេះ ភ្លៀងនៅតែបន្តធ្លាក់តិច ច្រើនតាមពេល ក្នុងនោះតំបន់ទំនាបមួយចំនួនដែលមានទឹកលិចតាំងពី យប់មកនោះ នៅមិនទាន់ស្រកចុះនៅឡើយ។

មិនមានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែបើយោងតាមរបាយការណ៍បឋមៗពីសមត្ថកិច្ចមូលដ្ឋានក៍ដូចជាពីពលរដ្ឋផ្ទាល់ថា មានទ្រព្យសម្បត្តិជាច្រើនតាមផ្ទះពលរដ្ឋនិងផ្លូវសាធារណៈខ្លះទៀត បានរងការខូចខាត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក