សូមសរសើរទឹកចិត្ត និងការទទួលខុសត្រូវរបស់ឯកឧត្តម គួច ចំរើន ដែលបាន…

ប្រិយមិត្តទូទាំងប្រទេសប្រាកដជាបានជ្រាបហើយថា គ្រោះទឹកជំនន់ ដោយសារទឹកភ្លៀង ប៉ុន្មាថ្ងៃមកនេះ បានធ្វើឲ្យជន់លិច ផ្ទះសំបែង បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលត្រូវធ្វើការជន្លៀសពួកគាត់ដើម្បីស្វែងរកកន្លែងដែលមានសុវត្ថិភាព និងដើម្បីសុខសុវត្ថិភាពរបស់ពួកគាត់ផងដែរ។

ដោយសារតែចិត្តថ្លើមជាខ្មែរតែមួយ ឯកឧត្តម គួច ចំរើន និងមន្រ្តីគ្រប់ជាន់ថ្នាក់ បានចុះធ្វើការត្រួតពិនិត្រ និងរងដំណោះស្រាយ ភ្លាម ដើម្បីបញ្ចៀសទឹកជំនន់ និងឲ្យប្រជាពលរដ្ឋបានមករស់នៅក្នុងផ្ទះសំបែងរបស់ខ្លួនវិញ។

មិនថាភ្លៀងធ្លាក់ខ្លាំងយ៉ាងណា ឯកឧត្តមគួច ចំរើន តែងតែគិតពីសុខសុវត្ថិភាព របស់បងប្អូនជាធំ ។ សុខសុវត្ថិភាពរបស់ប្អូន គឺជាក្តីសុខរបស់លោកដូចគ្នា។

ស្រាប់តែកាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bong Thy បានបង្ហោះសារយ៉ាងរំភើបថា​៖

«គាត់គឺជាវិរបុរសខ្មែរពិតៗមិនរេីសអេីងប្រជាជនមិនប្រកាន់វណ្ណះ មាន ក្រ សឬក៌ខ្មៅ គឺគាត់តែងតែជួយមេីលការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់គាត់កន្លែងណាមានទុក្ខលំបាកតែងតែមានគាត់ជួយដោះស្រាយគ្រប់ភារៈកិច្ច មិនប្រកាន់បក្សពួក មិនប្រកាន់អយុទ្ធត្តិធម៌ តែងតែមានយុទ្ធជូនប្រជាជនរហូត ( ខ្ញុំចង់អោយមន្ត្រីនៅស្រុកខ្មែរ មានគោលជំហរ ដូចគាត់ មិនឆក់ប្លន់ដីរាស្ត្រ មិនកេងប្រវញ័ដីរាស្រ្ត មិនអោយរាស្រ្តទឹកភ្នែកទៅទីណាមានតែពាក្យសរសេីរនិងស្រឡាញ់ជានិច្ចដូចលោកពូ​ លោកពូជាវិរបុរសរបស់ប្រជាជនខ្មែរពិតប្រាកដ )»៕

ចង់ជ្រាបច្បាស់សូមទស្សានារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក