សូមជួយស៊ែរ! គូស្វាមីភរិយាចិត្តធម៌ ប្រកាសផ្តល់កន្លែងស្នាក់នៅ ជូនបងប្អូនដែលកំពុងរងគ្រោះដោយទឹកជំនន់…..

កាលពីពេលថ្មីៗនេះមានបងប្រសុម្នាក់ប្រុសម្នាក់ ដែលជាម្ចាស់ហ្វេសប៊ុក Puthea Investt បានប្រាប់ឲ្យបងប្អូនដែលកំពុងរងគ្រោះដោយទឹកជំនន់ អាចមកស្នាក់នៅផ្ទះរបស់គាត់បាន ព្រមទាំងផ្តល់អាហារសំរ៉ន់ និង​ថ្នាំពេទ្យ​ ដោយឥតគិតលុយ​ ថែមទៀតផង។ បងប្រុសរូបនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖

«បងប្អូនដែលរងគ្រោះដោយទឹកជំនន់ដែលស្ថិតនៅ​ ឃុំព្រៃឃ្មុំ​ និង​ ឃុំផ្សេងៗក្បែរគ្នាក្នុងខេត្តកំពតដែលរងគ្រោះ​ អាចមកស្នាក់នៅ​, ផ្ញេីរម៉ូតូ, ឡាន,​ សត្វពាហនៈ ផ្សេងៗ​ នៅផ្ទះរបស់ខ្ញុំបាន។ កន្លែងអាចស្នាក់នៅបណ្តោះអាសន្នបាន​ ចន្លោះ​ ពី​ 20-50​ នាក់ ខ្ញុំ និងប្រពន្ធរងចាំស្វាគមន៍ដោយក្តីរីករាយ​ និង​ មានផ្តល់អាហារសំរ៉ន់ និង​ ថ្នាំពេទ្យ​ ដោយឥតគិតលុយ​ សំរាប់បងប្អូន។ ទីតាំង​ ភូមិព្រៃឃ្មុំ​ ឃុំព្រៃឃ្មុំ​ ស្រុកទឹកឈូ​ ខេត្តកំពត​ ជិតខ្លោងទ្វាវត្តភ្នំស​ ទូរស័ព្ទ​ 070711011។ អគុណ»។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យមហាជនជាច្រើនបានធ្វើការចែករំលែកដំណឹងដ៏ល្អមួយនេះ ដើម្បីឲ្យអ្នកដែលកំពុងខ្វះខាតកន្លែងស្នាក់នៅបានដឹង ហើយក៏មានអ្នកខ្លះបង្ហាញអារម្មណ៍ចេញមកថា “ទឹកចិត្តល្អណាស់ សូមជូនពរ ក្រុមគ្រួសារ មានសុខភាព និងសំណាងល្អ”, “បានបុណ្យណាស់បង ពិតជាប្រពៃណាស់ នេះហើយវប្បធម៌ជួយគ្នាក្នុងគ្រាមានអាសន្ន” ព្រមទាំងនូវមានពាក្យកោតសរសើរនូវទឹកចិត្តបងប្រុសម្នាក់នេះជាច្រើនទៀត៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក