សូមប្រុងប្រយ័ត្ន! គ្រាន់តែយកដៃទទេសម្អាតផ្ទះ ស្រាប់តែប៉ះមេរោគមហារីក

ថ្មីៗនេះអ្នកស្រី Zhang អាយុ 53 ឆ្នាំមកពីខេត្តហ៊ួប៉ី បានរងរបួសនៅលើម្រាមដៃរបស់គាត់ខណៈកំពុងធ្វើកិច្ចការផ្ទះ។ ចាប់តាំងពីមានរបួសគាត់មិនបានទៅជួបគ្រូពេទ្យទេព្រោះគិតថាជារបួសតូចតាច។ គាត់គិតថាវានឹងជាសះស្បើយឡើងវិញតាមធម្មតា។ ពីរថ្ងៃក្រោយមកស្នាមជាំចាប់ផ្តើមលេចឡើងនៅជុំវិញមុខរបួសហើយបន្ទាប់មកបានប្រែទៅជាខ្មៅលើកលែងមេដៃខាងឆ្វេង និងកូនដៃខាងស្តាំតែប៉ុណ្ណោះ។

បន្ទាប់ពីទទួលការពិនិត្យវេជ្ជសាស្រ្តយ៉ាងយកចិត្តទុកដាក់ អ្នកស្រី Zhang ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាបានឆ្លងមេរោគមហារីកម្យ៉ាងក្នុងម្រាមដៃទាំង 8 របស់គាត់។ ជាការពិតមានការផ្លាស់ប្តូរស្បែកទៅជាពណ៌ខ្មៅ។ លើសពីនេះទៅទៀតស្បែករបស់នាងស្ងួតខ្លាំងណាស់។ នាងបាននិយាយថានៅពេលនោះមុខរបួសតូចណាស់ដូច្នេះគាត់មិនបានព្រួយបារម្ភ។ ទោះជាយ៉ាងណាក៏ដោយ 2 ថ្ងៃក្រោយវាក្លាយទៅជារមាស់ ឈឺចាប់ខ្លាំងនិងស្ពឹកបន្តិច៕

 

ដកស្រង់ដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ knongsrok