មិនបាច់ទៅបារាំងទេ! សួនកំសាន្តបែបអឺរ៉ុបដំបូងនៅកម្ពុជា ពិតជាស្អាតប្លែក

ចង់ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសអឺរ៉ុប ​ពិតជាក្តីស្រមៃមួយរបស់មនុស្សរាល់គ្នា ​ទាស់តែពិបាកទៅ ​ឯថ្លៃចំណាយក៏អស់មិនស្ទើរដែរ ​តែពេលនេះអស់បារម្ភហើយ ​ «ក្នុងស្រុក ​» សូមណែនាំសួនកម្សាន្តបើកថ្មី ល្បីថាស្រស់ស្អាតមិនធម្មតា ​អាចធ្វើឱ្យអ្នកទទួលអារម្មណ៍ថាបានទៅលេងប្រទេសអឺរ៉ុបដែរ នោះគឺ ​« យូរ៉ូផាក ​(Euro Park) »។

​« យូរ៉ូផាក ​(Euro Park) » គឺសួនកម្សាន្តដែលពោរពេញទៅដោយអគារ និងរចនាបថចម្លងពីកន្លែងកម្សាន្តសប្បាយៗល្បីៗប្រចាំប្រទេសអឺរ៉ុប ដែលអាច​​ឱ្យអ្នកមកកម្សាន្តថតរូបបានយ៉ាងសប្បាយ និងម៉ាអេម ​ដែលអាចមកលេងជាលក្ខណៈក្រុមគ្រួសារ ​មិត្តភក្តិ ​ថតរូប ​Pre-Wedding ឬថតរូបទទួលសញ្ញាបត្រក៏បាន ​ដែលអមនឹងទេសភាពដើមឈើតូចធំយ៉ាងខៀវស្រងាត់ខ្យល់អាកាសល្អថ្លាល្អផងដែរ។

សួនកម្សាន្តនេះត្រូវបានគេដឹងថា ​មិនទាន់បើកសម្ពោធជាផ្លូវការនៅឡើយទេ ​តែមានអ្នកកម្សាន្តរាល់ថ្ងៃមិនចេះដាច់សោះ ​ដោយទីនេះនឹងត្រូវអភិវឌ្ឍន៍ជាហាងអាហារ ​និងភោជនីយដ្ឋានល្បីៗនាពេលខាងមុខផងដែរ។

គួរឱ្យដឹងផងដែរថា ​« យូរ៉ូផាក ​(Euro Park) » មានទីតាំងនៅក្នុងសង្កាត់និរោធ ស្ថិតនៅក្នុងបុរីប៉េងហួត ដឺហ្គ្រេនស្តាផ្លាទីនីម ​តែម្តងដោយអាចធ្វើដំណើរតាមផ្លូវជាតិលេខ១ មានចម្ងាយពីស្ពានមុនីវង្ស ​ឬស្ពានច្បារអំពៅប្រមាណជា ២គីឡូម៉ែត្រ ដែលមិនត្រឹមតែមានសួនកម្សាន្តបែបអឺរ៉ុបដ៏អស្ចារ្យនោះទេ ​តែក៏មានគម្រោងលំនៅដ្ឋានដ៏ប្រណីត ​អគារពាណិជ្ជកម្ម ​ខនខូ ផ្សារទំនើប ​និងកន្លែងទំនើបៗជាច្រើនផ្សេងទៀត៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ knongsrok

ប្រភពរូបភាព៖ Cambodia Property Report