ទីបំផុត! នាយ តាក់សុី ចូលជាក្រុមកំប្លែង CTN វិញហើយ ប៉ុន្តែមិនទាន់…

ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា បន្ទាប់ពីស្ថានភាពជំងឺរបស់ នាយ តាក់ សុី បានធូរស្បើយមួយកម្រិតរួចមក កាលពីម្សិលមិញនេះដែរ រូបលោកក៏បានព្រមផ្ដល់បទសំភាសន៏ជាមួយ លោក ហេង ឡុង ស្ដីអំពីស្ថានភាពជីវិតផ្ទាល់ខ្លួន និងបានប្រាប់ពីមូលហេតុ ដែលបណ្ដាធ្វើឲ្យខ្លួន បានសម្រេចចិត្ដសឹកមកវិញ ជូនទៅដល់មហាជនឲ្យជ្រាបពីរឿងមួយនេះផងដែរ។

នាថ្ងៃនេះវិញ ទី១៣ ខែសីហា ឆ្នាំ២០១៩ ស្រាប់តែនាយ តាក់សុី ក៏បានបង្ហាញវត្ដមានរបស់ខ្លួន នៅឯស្ថានីយទូរទស្សន៏ CTN វិញ ដោយយោងតាមរយៈគណនី ហ្វេសប៊ុកផេក លោកតា វុិចទ័រ បានសរសេរប្រាប់ឱ្យដឹងថា៖”បងប្អូនសូមកុំសើចកុំយំគាត់អី! នៅសល់តែមួយវ៉ាលីនេះទេ។ ឃើញគាត់ផ្ទាល់អ្នកនឹងអាសូរគាត់​។ថ្ងៃទី13/08/2019​នេះខ្ញុំនិងក្រុមការងារហៅគាត់មកថតកម្មវិធីគ្រួសារពីរ​CTN ខ្ញុំសូមអរគុណថ្នាក់ដឹកនាំCTN”៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក