កក្រើកពិភពលោក! លោកយាយម្នាក់ ជាប់កំណត់ត្រាមានចៅ​ច្រើនជាងគេលើលោក

បើតាមការអោយដឹងរបស់ទស្សនាដ្ដី Long Life ប្រទេសអ៊ីតាលី ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា កម្មវិធីខួបកំណើត របស់លោកយាយម្នាក់ ដែលមានឈ្មោះ Consolata Melis ជាកម្មវិធីដ៏អស្ចារ្យបំផុត ពោលគឺត្រួវបានសៀវភៅកំណត់ហេតុពិភពលោក World Guiness កត់ត្រាទុកជាឯកសារប្រវត្ដិសាស្រ្ដមនុស្សជាតិ។

តាមការអោយដឹងពីប្រភពខាងលើបញ្ចាក់ថា នេះជាខួបកំណើតគម្រប់ ១០៥ ឆ្នាំរបស់លោកយាយហើយ។ ខូបកំណើតនេះទៀតសោត គឺប្រារព្ធនៅផ្ទះរបស់លោកយាយផ្ទាល់តែម្ដង គឺស្ថិតក្នុងតំបន់មួយ ដែលមានឈ្មោះថា Sardinia ប្រទេសអ៊ីតាលី។ អ្វីដែលធ្វើអោយសៀវភៅ World Guiness កត់ត្រាទុកនោះគឺថា លោកយាយ គឺជាមនុស្សចាស់ម្នាក់ ដែលមានវ័យច្រើន ហើយជាពិសេស គឺលោកយាយមានកូន ចៅ និងចៅទួតចៅលា ច្រើនជាងគេលើពិភពលោកទៀតផង។

គូរបញ្ចាក់ផងដែរថា លោកយាយសព្វថ្ងៃ គឺមាន ចៅដែលរៀបការហើយចំនួន ១៥០ នាក់ លោកយាយក៏មាន បងប្អូនដែលមានអាយុ ៩០ឆំា្នឡើងចំនួនបួននាក់ នៅរស់ផងដែរ។
លោកយាយ Melis បាននិយាយថា លោកយាយពិតជាសប្បាយចិត្ដណាស់ ដែលបានមករស់នៅជួបជុំគ្រួសារដ៏ធំបែបនេះ។

លោកយាយបានបន្ដថា កាលដែលគាត់មានអាយុវែងបែបនេះ គឺមកពីលោកយាយចូលចិត្តហូបបន្លែផ្លែឈើច្រើន ប៉ុន្ដែហូបសាច់តិច និងជាពិសេសគឺ ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ http://www.kampongspeu.cambodia.gov.kh