គួរឲ្យគោរ សរសើរ! ​ឧកញ៉ា​ចិត្តធម៌ ម៉ុង រិទ្ធី បានធ្វើរឿងភ្ញាក់ផ្អើលមួយ ដោយ…

លោក​ថាជា​ឧកញ៉ា​ចិត្តធម៌ ព្រោះ​លោកតែងតែ​ជួយ​ឲ្យ​ប្រជាជន​មាន​ការងារ ព្រមទាំង​ចេញ​មុខ​ជួយ​មនុស្ស​មាន​ជីវភាព​ខ្វះខាត​ក្នុង​សង្គម ទង្វើបែបនេះហើយ​ត្រូវ​មហាជន​កោតស្ញប់ស្ញែង​គ្រប់​ពេល។ ត្បិត​មាន​ប្រាក់​រាប់​លាន​ដុល្លារ ប៉ុន្តែ​គ្រប់​ពេល​ ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី ធ្វើ​ដំណើរ ឬ​ទទួលទាន​អ្វី​មួយ​នោះ លោក និង​គ្រួសារ​គឺ​ចូលចិត្ត​ភាព​សាមញ្ញ​បំផុត​ទៅ​វិញ។ដូចជា​ថ្មី​ៗ តាមរយៈបណ្តាញសង្គមហ្វេសបុក ឧកញ៉ា​ ម៉ុង ឫទ្ធី បាន​ធ្វើ​ឲ្យអ្នកលេងហ្វេសបុក​គ្រប់​គ្នា​ចាប់​អារម្មណ៍​ជា​ខ្លាំង ដោយលោកបានបង្ហោះរូបភាព ពិសារភ្លក់សម្លកម្មករនៅទីនោះ ដែលមើលទៅពិតជាសាមញ្ញមែនទែន ដោយលោកមិនមានការរើសអើងអ្វីនោះទេ ដោយលោកតែងតែចង់ដឹងពីសុខទុក្ខ ស្វែងយល់ពីជិវភាពកម្មករនៅទីនោះ ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ដោយតាមរយៈគណនេយ្យហ្វេសបុករបស់លោក បានសរសេរយ៉ាងដូច្នេះថា ៖

«វេលាម៉ោង​១១ព្រឹក​ថ្ងៃ​សៅរ៍​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៨​ ចុះមកពិនិត្យ​មើល​ដំណើរការ​សកម្មភាព​រោងចក្រ​កែច្នៃ​ស្បែក​សត្វ​ ស្ថិតនៅ​ភូមិ​ឫទ្ធី​១​ ឃុំកែវផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ដែលមានតែមួយគត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ បេីទោះជាមាន​ឧបសគ្គ​រារាំង​ជា​បន្តបន្ទាប់​រហូត​មកដល់​ថ្ងៃ​នេះ​​យ៉ាងណា​ក្តី​ តែពេលនេះរោងចក្រ​បាន​ដំណើរ​ការ​ជា​ប្រក្រតី​ និង​បានផ្តល់​ការងារ​រាប់រយ​កន្លែង​ជូន​ដល់​ប្រជាជន​នៅទីជនបទ​ ព្រមទាំង​ទទួល​បាន​ប្រាក់​ចំណូល​សំរុំ​ដោយ​មិនចាំបាច់​ធ្វេី​ចំណាកស្រុក​ ខ្ញុំ​មានចិត្ត​រំភើប​រីករាយ​ឥត​ឧបមា​ក្រោយពីបានឃើញ​បងប្អូន​បុគ្គលិក​ កម្មករ​​ មានទឹកមុខ​ញញឹម​ញញែម​រីករាយ​ស្និទ្ធស្នាល​នៅពេលដែលឃេីញ​វត្តមាន​ខ្ញុំ​ទៅដល់ទីនោះ​»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក