គាំទ្រពេញទំហឹង! អាជ្ញាធរជាតិអប្សរា ទុករយៈពេល៤៥ថ្ងៃ បញ្ឈប់សកម្មភាព….

ប្រាសាទអង្គរវត្ដគឺជា ប្រាសាទដែលនៅគង់វង្សល្អបំផុតព្រមទាំង រចនាបថបុរាណជាន់ខ្ពស់កំពូល នៃស្ថាបត្យកម្មខ្មែរ ដែលបានក្លាយជានិមិត្ដរូបកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស រូបតំណាងអោយអត្ដសញ្ញាណជាតិខ្មែរ នឹងជាការទាក់ទាញពួកអ្នកទេសចរណ៏ សំខាន់របស់ជាតិសាសន៏ដទៃផងដែរ។

ស្រាប់តែកាលពីពេលថ្មីៗនេះ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដើម្បីលើកមុខមាត់ប្រាសាទអង្គរឲ្យកាន់តែមានឈ្មោះល្បីល្បាញនៅលើសកលលោកបន្ថែមទៀតនោះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងថា៖

«ដើម្បីលើកកម្ពស់និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាសូមបងប្អូនអាជីវករនិងភ្ញៀវទេសចរទាំងអស់ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ក្នុងរយៈពេល៤៥ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ដើម្បីជ្រាបព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូនមកជាមួយ»៕

ចង់ជ្រាបច្បាស់សូមអាននូវសារលិខិតខាងក្រោម៖

 

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ អាជ្ញាធរជាតិអប្សរា