សូមសំណាងល្អ! ថ្ងៃនេះប្អូនប្រុស ធុច សាលិក ត្រឡប់ទៅរៀននៅចិនវិញហើយ

ប្រិយមិត្តបានដឹងទំាងអស់គ្នារួចមកហើយកន្លងទៅ ធុច សាលិក បានត្រឡប់មកប្រទេសកម្ពុជាវិញហើយ ដើម្បីមកលេង និងជួបជុំគ្រួសារ ព្រោះសាលា​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត ​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាសាលា ដែលសាលិក កំពុងរៀននោះ វិស្សមកាល (វ៉ាកង) រយៈពេលដល់ទៅ២ខែឯណោះ។

ចំណែកនៅថ្ងៃនេះ គឺដល់ពេលដែលសាលិក វិលត្រឡប់ទៅរៀនវិញហើយ។ ក្នុងនោះម្តាយធម៌ (Khit Yean) របស់ សាលិក បានបង្ហោះសារខ្លីមួយបញ្ជាក់ឲ្យដឹងថា ៖

“អូនលិកត្រលប់ទៅចិនវិញហើយ បងប្អូនជួយជូនពរគាត់សុខសប្បាយតាមផ្លូវម្នាក់មួយមកបងប្អូន អរគុណ”។

ក្រោយពីឃើញបែបនេះ បងប្អូនក្នុងហ្វេសប៊ុកជាច្រើនបានចូល comment ថា “សុខសប្បាយតាមផ្លូវ ក្មេងល្អ”, “ជូនពរមានសុវត្ថិភាពតាមផ្លូវ សុខភាពល្អ បញ្ញាវៀងវៃ”, “ជូនពរអោយបានសេចក្តីសុខសប្បាយ និងការរៀនសូត្រអោយទទួលបានជោគជ័យ” ព្រមទាំងមានពាក្យជូនពរជាច្រើនទៀត៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ (Khit Yean