ស្ងាត់ៗ! គូដណ្តឹងរបស់នាយ ព្រែក បង្ហោះសារហាក់ដូចជាបែកបាក់គ្នា ថា….

កាលពីពេលថ្មីៗនេះ គូដណ្តឹងដ៏ស្រស់ស្អាតរបស់ នាយព្រែក បានប្រកាសចែកផ្លូវជាមួយនាយ ក្រោយពីពួកគេបានភ្ជាប់ពាក្យជាមួយគ្នាអស់រយៈពេលជិតបីឆ្នាំ ហើយការប្រកាសបែកផ្លូវរបស់គូដណ្តឹង នាយព្រែក បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ព្រោះកន្លងមកអ្នកទាំងពីរផ្អែមល្ហែមនឹងគ្នាណាស់ ។ គូដណ្តឹង នាយព្រែក ដែលមានឈ្មោះពិតថា ជា ស្រីតី បានបង្ហោះសារដែលមានអត្ថន័យថា៖

«កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើឱ្យយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តម្លៃទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែត ឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯងចាត់ទុកជាបទពិសោធចាត់ទុកជាមេរៀនជីវិត…សំខាន់ពេលនេះមាន អារម្មណ៍ធូរស្រាល Single life» ។ជាមួយនឹងសារមួយនេះក៏ទទួលបានការចាប់អារម្មណ៍ និង សួរនាំជាច្រើនពីសំណាក់មិត្តភក្តិក្នុងហ្វេសប៊ុក ដោយខ្លះសួរថាជារឿងពិតដែរទេ ? ហេតុអ្វីបងមិនសម្រួលគ្នាទៅ ។ គូដណ្តឹង នាយព្រែក ក៏បានតបថា៖

«តាំងពីថ្ងៃដែលបងឈានជើងដើរចេញមកដល់ពេលនេះ បងបានប្រាប់ខ្លួនឯងឱ្យទទួលយកជីវិតថ្មីគឺជីវិតម្នាក់ឯងបែបមានក្ដីសុខគ្រប់គ្រាន់ ដូច្នេះវាហួសនឹងសម្រួល ឬ លើកលែង ក៏មិនឱ្យខ្លួនឯងត្រលប់ទៅរកកន្លែងឈឺចាប់មួយនោះទៀតដែរអូន» ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក