នគរបាលម្នាក់ដែលរងរបួសនោះ ពេលនេះគាត់រួចផុតពីគ្រោះថ្នាក់ហើយ

ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយទាក់ទងទៅនឹងករណីផ្ទុះធុងហ្គាស នៅខេត្តសៀមរាប បណ្តាលឲ្យមន្រ្តីនគរបាលម្នាក់ គាត់បានជួបគ្រោះថ្នាក់ ដោយរលាកពេញទាំងខ្លួន ជាហេតុធ្វើឲ្យមហាជនខ្លោចចិត្តជាខ្លាំង ។

ស្រាប់តែនាពេលមុននេះបន្តិច បងប្រុសកំពុង តែព្យាបាលនៅប្រទេសថៃ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mong Sokha បានបង្ហោះសារយ៉ាងខ្លីថា ៖

«ដំណឹងពីខាងមន្ទីពេទ្យ មន្ត្រីនគរបាលរូបនេះ បានឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ.. .»៕

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក