ក្រសួងសុខភិបាល៖ គ្មានពេទ្យជំនាញឯណាផ្សំថ្នាំម្តង ដល់ទៅ ៧មុខនោះទេ

ថ្មីៗនេះក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ដល់ក្រុមគ្រូពេទ្យថាថ្នាំដែលត្រូវផ្សំជូនអ្នកជំងឺមិនមែនមានចំណុះដល់ទៅ៧មុខនោះទេ យ៉ាងច្រើនបំផុតគឺត្រឹម ៣មុខប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះ មានបងប្រុសម្នាក់ឈ្មោះ Thach Heang គាត់បានបង្ហោះសារមួយដែលគ្រប់គ្នាគួរពិចារណា ទាក់ទងឱសថស្ថានមួយចំនួនបានផ្សំថ្នាំជូនអ្នកជម្ងឺរហូតដល់ទៅ៧មុខ ដោយក្នុងនោះ បងប្រុសក៏បានបញ្ជាក់បន្ថែមទៀតថា​៖

“គ្មានវេជ្ជៈបញ្ជាណា ចេញអោយផ្សំថ្នាំជូនអ្នកជម្ងឺរហូតដល់៧មុខទេ អស់ហើយត្រឹម៣មុខ។ ផ្សំបានច្រើនជំនេញលុយច្រើន តែប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ឪសថស្ថានណាលក់អោយប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម ពិនិត្យមើលថ្នាំនេះទៅដឹងខ្លួនឯងហើយ។”

បើតាមសេចក្ដីណែនាំរបស់​​​​​​​​​​​​​​​​​​​​​វេជ្ជបណ្ឌិតបានប្រាប់ដល់ក្រសួងសុខាភិបាល ​អោយជួយប្រាប់ដល់ក្រុមគ្រូពេទ្យដែលផ្សំថ្នាំជូនអ្នកជំងឺមិនអោយដល់ទៅ ៧មុខ នោះ​​​​​​​​​​​​​​​​​​​​​​ទេ គឺយ៉ាងច្រើនបំផុតគឺត្រឹម ៣មុខប៉ុណ្ណោះ។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការលើកឡើងរបស់បងប្រុសខាងលើនោះ? តើវាត្រឹមត្រូវដែររឺទេ?

ក្នុងនោះផងដែរ មន្ទីរសុខាភិបាលបានរៀបចំប្រជុំជាមួយ ម្ទាស់ឱសថស្ថាន ឱសថស្ថានរង ទូទាំងខេត្តដេីម្បីពង្រឹងការងារគ្រប់គ្រងឱសថ ។

ចូលរួមមាន លោកប្រធានមន្ទីរសុខាភិបាលខេត្ត អនុប្រធានមន្ទីរ ការិយាល័យ ឱសថ ខេត្តនិងស្រុកប្រតិបត្តិ ម្ចាស់ឱសថស្ថាន ឱសថស្ថានរងសរុបទាំអស់១៥៧នាក់ (ស្រី ៥០នាក់)។ នៅក្នុងឱកាសនោះមន្ទីរសុខាភិបាលបានណែនាំអោយម្ទាស់ឱសថស្ថានទាំងអស់គោរពច្បាប់អោយបានល្អ មិនត្រូវលក់ឱសថដែលហួសកាលកំណត់ប្រេីប្រាស់ ឱសថខូចគុណភាព ឱសថគ្មានបិតលតាប័ត្រពីក្រសួងសុខាភិបាល មិនត្រូវដាក់លក់ឱសថជាមួយឥវ៉ាន់ចាប់ហួយឬសំភារៈផ្សេងៗ។

ត្រូវរៀចំទុកដាក់ឱសថអោយសមស្របតាមលក្ខណៈបច្ចេកទេស។ មិនត្រូវផ្សព្វផ្សាយអ្វីដែលហួសពីការពិត អ្វីដែលក្រសួងសុខាភិបាលហាមឃាត់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ konpov