សាមញ្ញៗ! ឯកឧត្តម គួច ចំរើន រកអាហារពេលល្ងាច (បាញ់ឆែវ) និងបាន….

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៩ ប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយ ឯកឧត្តម គួច ចំរើន ស្លៀកពាក់យ៉ាងសាមញ្ញបំផុតលាយឡំជាមួយស្នាមញញឹមដ៏រីករាយបំផុត ទៅពិសា អាហារពេលល្ងាច (បាញ់ឆែវ)។

បើយោងតាមរយៈហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” ក៏បានបញ្ជាក់បន្ថែមទៀតថា៖

«ឯកឧត្តម គួច ចំរើន រកអាហារពេលល្ងាច (បាញ់ឆែវ) និងបានជួបបងប្អូនប្រជាពលរដ្ឋ និងបានឃើញពីស្នាមញញឹម ប្រកបដោយភាពរីករាយស្រស់ស្រាយ ។»។

ក្រោយពីឃើញបែបនេះហើយ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងអារម្មណ៍ថា “ស្រលាញ់ពេញបេះដូង”, “លោកពូគូអោយគោរពស្រឡាញ់ខ្លាំងណាស់”, “លោកជាមនុស្សសាមញ្ញ និង គួរឲ្យគោរពបំផុត”, “ជូនពរលោកពូអោយមានសុខភាពល្អដើម្បីកែប្រែក្រុងព្រះសីហនុអោយដូចពីមុនវិញ”, “នឹកនំបញ្ចុកនៅមុខផ្សាពាមជីកងទេលោកពូ”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ