គួរឲ្យសរសើរ! យុវជនស្ម័គ្រចិត្ត មួយក្រុមទៀត បានសំអាតបរិស្ថាននៅឆ្នេរ….

កាលពីពេលមុននេះបន្តិចកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីនេះ គេប្រទះឃើញ ក្រុមយុវជនស្ម័គ្រចិត្ត មួយក្រុម បាននាំគ្នា រើសសំរាម និងសំអាតបរិស្ថាន នៅតាមឆ្នេរសមុទ្រ ពោរពេញដោយក្តីពេញចិត្ត និងរីករាយគ្រប់ៗគ្នា។ ក្នុងនោះ គេក៏បានឃើញហ្វេសប៊ុកមួយឈ្មោះ “ស្រ្តី ដើម្បី សង្គម” ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា៖

«ខ្ញុំពិតជាសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំងចំពោះការងារ រើសសំរាម និងការសំអាតបរិស្ថានដែលរាល់គ្នាមិនបានយកចិត្តទុក​ដាក់លើបញ្ហាកខ្វក់បរិស្ថាននៅ​តាម​មាត់សមុទ្រដែលជាកន្លែងតំបន់ទេសចរណ៍ នៅក្រុងកែប។ អាចនិយាយបានថា មិនទាន់បាន១០០% នោះទេ តែអាចបាន៥០%ដែរហើយ សង្ឃឹមថាឆ្នេរសមុទ្រនៅក្រុងកែបនេះ និងមានការផ្លាស់ប្តូរហើយស្អាតជានិច្ចដូចដែលបានរំពឹងទុករបស់ក្រុមយុវជនស្ម័គ្រចិត្ត ស្រ្តី ដើម្បី សង្គម ពីថ្ងៃនេះតទៅ។ បើបងប្អូនគាំទ្រមេត្តា like & share”។ក្នុងនោះគេក៏បានឃើញហ្វេសប៊ុកមួយទៀតឈ្មោះ “មនុស្សព្រៃ អព្យាក្រឹត” ក៏បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍ផងដែរថា “ទាំងនេះជាសកម្មភាពកំពុងរើសសំរាមចេញពីបរិវេណដែលធ្វើឲ្យបរិយាកាសកខ្វក់ និងធ្វើឲ្យខូចបរិស្ថាននៅឆ្នេរសមុទ្រក្រុងកែប ដែលជាកន្លែងតំបន់ទេសចរណ៍។ ពួកខ្ញុំទាំងអស់គ្នាជាយុវជនស្ម័គ្រចិត្ត ធ្វើការដោយស្ម័គ្រចិត្តគ្មានទាមទាអ្វីទាំងអស់ ដើម្បីសង្គមជាតិមាតុភូមិរបស់ខ្លួន»៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាបខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក